មាតិកា
ចុះតាមដាន ក្ដាប់ស្ថានភាពសុខភាពសត្វ និងត្រួតពិនិត្យដំណាំចំណីសត្វ
ចេញ​ផ្សាយ ២៦ មេសា ២០១៩
323

ថ្ងៃសុក្រ ៧រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្រ្តីចំនួន០២រូប សហការជាមួយលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកកំពង់ត្រាច ចុះតាមដាន ក្ដាប់ស្ថានភាពសុខភាពសត្វ និងត្រួតពិនិត្យដំណាំចំណីសត្វ។
ជាលទ្ធផលឃើញថា សត្វមានសុខភាពល្អជាធម្មតាពុំមានការគំរាមកំហែងពីជំងឺឆ្លងរាតត្បាតណាមួយនោះទេ ហើយដំណាំចំណីសត្វវិញ នៅកន្លែងមួយចំនួនមានការលូតលាស់ល្អប្រសើរគួរឲ្យចាប់អារម្មណ៏។ 
នៅក្នុងឱកាសនោះដែរក្រុមការងារក៏បានណែនាំកសិករបន្ថែមពីការថែទាំគោក្របី ការប្រមូលផល និងការកែច្នៃដំណាំចំណីសត្វនៅរដូវប្រាំងសំរាប់ទុកផ្តល់អោយសត្វផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter