មាតិកា
ការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការងាររដ្ឋបាលទូទៅ(ការតាក់តែងលិខិត និងចរន្តលិខិត)ដល់មន្រ្តីការិយាល័យកសិកម្មស្រុកបន្ទាយមាស
ចេញ​ផ្សាយ ០៦ មិថុនា ២០១៩
614

ថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩
ថ្នាក់ដឹកនាំ និងមន្រ្តីការិយាល័យរដ្ឋបាលបុគ្គលិកចំនួន០៣រូប បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការងាររដ្ឋបាលទូទៅ(ការតាក់តែងលិខិត និងចរន្តលិខិត)ដល់មន្រ្តីការិយាល័យកសិកម្មស្រុកបន្ទាយមាស ដោយមានអ្នកចូលរួមចំនួន១៦រូប ស្រី០៤រូប ដែលការសិក្សាផ្តោតទៅលើចំណុចសំខាន់ៗមួយចំនួនដូចខាងក្រោម៖
ការបោះត្រាចូល, សៀវភៅទទួលលិខិតចូល, សៀវភៅលិខិតចេញ, ការចុះលេខលិខិត, អក្សរកាត់របស់លិខិត, សៀវភៅបញ្ចូនលិខិត, ការបោះត្រាអង្គភាព, ហត្ថលេខាសង្ខេប, ការដាក់សេចក្តីព្រាងលិខិតជូនថ្នាក់ដឹកនាំ, ការគ្រប់គ្រងឯកសារ, បច្ចេកទេសក្នុងការគ្រប់គ្រងឯកសារ, ទីកន្លែងទុកឯកសារ, ការរក្សាទុកឯកសារ, ការទុកដាក់ឯកសារអេឡិចត្រូនិច, របៀបដាក់ Password ការពារការលួចបើកសារ, ការផ្ញើឯកសារ, ការតាក់តែងលិខិតរដ្ឋបាល, ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត និងការតាក់តែងលិខិតឯកជន ដែលឧទ្ទេសនាមដោយលោក តេង វ៉ាន់ធឿន អនុប្រធានការិយាល័យរដ្ឋបាល-បុគ្គលិក នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត។

ចំនួនអ្នកចូលទស្សនា
Flag Counter