ថ្ងៃអង្គារ ៨កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩
លោក មេង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្រ្តី និងលោកប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលក្រុងកំពត ចុះធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគសត្តឃាតដ្ឋាន រថយន្តដឹកជញ្ជូនជ្រូករស់ និងម៉ូតូរឺម៉កដឹកជញ្ជូនជ្រូករស់ចេញចូលក្នុងសត្តឃាតដ្ឋានក្រុងកំពត ក្នុងគោលបំណងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លង និងការចំលងមេរោគ ក្នុងឱកាសនោះលោកក៌បានណែនាំឲ្យម្ចាស់សត្តឃាតដ្ឋាន និងអ្នកដឹកជញ្ជូនសត្វត្រូវធ្វើជីវសុត្ថិភាព(បាញ់ថ្នាំសំលាប់មេរោគ)មុនពេលដឹកជញ្ជូនសត្វពីកន្លែងមួយទៅកន្លែងមួយទៀតផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម