មាតិកា
ការប្រារព្ធពិធីរុក្ខទិវា ថ្នាក់ជាតិ ៩កក្កដា ២០១៩
ចេញ​ផ្សាយ ០៩ កក្កដា ២០១៩
248

លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើកំពត ព្រមទាំងសហការី១៦រូប  បានចូលរួមប្រារព្ធពិធីរុក្ខទិវា ថ្នាក់ជាតិ ៩កក្កដា ២០១៩ នៅភូមិស្រែត្បែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងទិវាដ៏មហានក្ខត្តឬក្សនេះផងដែរ ក៏មានវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចចៅហ្វាវាំង គង់ សំអុល វរវៀងជ័យ អធិបតីស្រឹង្គារ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ មន្រ្តីរាជការនៃមន្ទីរពាក់ព័ន្ធជុំវិញខេត្ត អាជ្ញាធរដែនដី កងកំលាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋបានអញ្ជើញចូលរួមយ៉ាងច្រើនកុះករប្រមាណ ២៥០០នាក់។ 
តាមការគ្រោងទុក សម្រាប់រុក្ខទិវា ឆ្នាំនេះមានកូនឈើពូជចម្រុះ គ្រញួង ធ្នង់ កកោះ អង្កាញ់ សរុបចំនួន ១៣ ៦០០ដើម ដាំនៅលើផ្ទៃដីទំហំ ១០ហត នៃផ្ទៃដីសរុប ៩៨៧ហត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលព្រៃឈើ។

ចំនួនអ្នកចូលទស្សនា
Flag Counter