មាតិកា
ការដុតបំផ្លាញចោលសាច់ជ្រូកដែលនាំចូលពីតំបន់ផ្ទុះជម្ងឺប៉េសជ្រូកអាហ្វ្រិក
ចេញ​ផ្សាយ ១៥ កក្កដា ២០១៩
658

ថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩
យោងតាមការណែនាំរបស់ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ ដោយមានកិច្ចសហការយ៉ាងល្អពីលោកអភិបាលស្រុកឈូក លោក មេង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីខេត្តសហការជាមួយការិយាល័យកសិកម្មស្រុកឈូក ចុះធ្វើការឃាត់ចាប់ និងដកហូតសាច់ជ្រូកឈឺចំនួន៣ក្បាល មានសាច់លាយឆ្អឹងទម្ងន់៣១២គក្រ ដែលអាជីវករបានលួចពិឃាតយកទៅលាក់ទុកនៅផ្ទះ សំរាប់លក់នៅលើទីផ្សារ   ហើយបើតាមការសាកសួរបានអោយដឹងថា ជ្រូកទាំងនេះបាននាំយកមកពីខេត្តតាកែវ។
បន្ទាប់មកក្រុមការងារបានការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូលសត្វជ្រូក សាច់ជ្រូក និងផលិតផលមានដើមកំណើតពីសត្វជ្រូក ចូលក្នុងខេត្តកំពតក្នុងអំឡុងពេលផ្ទុះជម្ងឺ របស់អាជីកររូបនេះ។ ក្រោយពីបានពន្យល់ណែនាំពីផលប៉ះពាល់រួចអាជីរករ បានយល់ព្រមឲ្យក្រុមការងារយកសាច់ទាំងអស់នេះដុតបំផ្លាញចោលតាមលក្ខណ:បច្ចេកទេស ដើម្បីការពារការឆ្លងរាតត្បាតជំងឺសត្វ ពិសេសជម្ងឺប៉េសជ្រូកអាហ្រិក និងការពារសុខភាពសាធារណ:។

ចំនួនអ្នកចូលទស្សនា
Flag Counter