ថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩
លោក មេង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានដឹកនាំមន្រ្តីខេត្ត និងក្រុងកំពត ចុះត្រួតពិនិត្យអនាម័យសត្វ ជ្រូករស់ចំនួន២០ក្បាលរបស់ក្រុមហ៊ុនCPដែលនាំមកពីខេត្តព្រះសីហនុចូលមកខេត្តកំពត ហើយជាលទ្ធផលឃើញថា សត្វមានសុខភាពល្អ និងមានលិខិតស្នាមត្រឹមត្រូវស្របតាមនីតិវិធី ហើយក្រុមការងារក៏បានធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគលើមធ្យោបាយដឹកជញ្ជូនសត្វដើម្បីការពារការឆ្លងរាតត្បាតនៃជម្ងឺឆ្លងសត្វ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម