មាតិកា
ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ និងមន្រ្តីរាជការទាំងអស់ក្រោមឱវាទមន្ទីរ និងបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការចំនួន៣៨រូប
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
290

 ព្រឹកថ្ងៃចន្ទ  ១៣រោច  ខែអាសាឍ  ឆ្នាំកុរ  ឯកស័កព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី២៩  ខែកក្កដា  ឆ្នាំ២០១៩
  ថ្នាក់ដឹកនាំមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តកំពត បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ទីរ ខណ្ឌ ការិយាល័យ  និងមន្រ្តីរាជការទាំងអស់  ក្រោមឱវាទមន្ទីរ  ក្រោមអធិបតីភាព ឯកឧត្តម  នុត  ច័ន្ទសុខា  រដ្ឋលេខាធិការប្រចាំការ  និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់  ឯកឧត្តម  វេង  សាខុន  រដ្ឋមន្ត្រីក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  នៅសណ្ឋាគា រកំពតឌីយ៉ាម៉ង់  ដោយមានការអញ្ជេីញចូលរួមពីសំណាក់  លោក  ទី  ចាន់ណា  ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស  និងសហការី អ្នកចូលរួមសរុបចំនួន ១៣១រូប។ បន្ទាប់ពីគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា  ជាកិច្ចចាប់ផ្តេីម  លោក  ចាន់  រិទ្ធិ  ប្រធានមន្ទីរកសិកម្ម  រុក្ខប្រមាញ់  និងនេសាទខេត្តកំពត  មានមតិស្វាគមន៍និងសង្ខេបរបាយការណ៍អំពេីស្ថានភាពមន្ត្រីរាជការ  រចនាសម្ព័ន្ធ  និងលទ្ធផលនៃការអនុវត្តការងារកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តកំពត  ជូនគណៈអធិបតី។ 
ជាកិច្ចបន្ត  លោក  ទី  ចាន់ណា  ប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស  បានជម្រាបជូនអង្គពិធីទាំងមូលនូវស្ថានភាពមន្ត្រីរាជការ និងបញ្ហាប្រឈមនៃការងារបច្ចេកទេសនៃការគ្រប់គ្រងមន្ត្រីរាជការមួយចំនួនដែលកំពុងជួបប្រទះ  និងតម្រូវឲ្យអង្គភាពក្រោមឱវាទក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  ចូលរួមពង្រឹងនិងដោះស្រាយដេីម្បីស្វែងរកប្រសិទ្ធភាព  និងប្រសិទ្ធផលការងារជូនអង្គភាព។ 
ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តម  នុត  ច័ន្ទសុខា  រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  បានផ្តល់មតិសំណេះសំណាល  ផ្តល់អនុសាសន៍ ណែនាំ ស្តីពី ការងារគ្រប់គ្រងនិងអភិវឌ្ឍន៍ធនធានមនុស្ស និង ពិនិត្យតាមដាននូវដំណើរការអនុវត្ត ផែនការ សកម្មភាព ព្រមទាំង តួនាទីនិងភារកិច្ច របស់ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ។ ឯកឧត្តម  កោតសរសេីរ  និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ  និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់  នៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តកំពត  លេីការងារកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  សម្រេចបានលទ្ធផលល្អប្រសេីរនាពេលកន្លងមក។ ជាថ្មីម្តងទៀត  ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ  ក៏បានពាំនាំនូវអនុសាសន៍ល្អៗ  របស់  ឯកឧត្តមរដ្ឋមន្ត្រី  ជូនថ្នាក់ដឹក  និងមន្ត្រីរាជការ នៃមន្ទីរ  យកទៅអនុវត្តបន្ត  និងខិតខំបង្ក្រាបបទល្មេីសនានាឲ្យស្របតាមនីតិវិធីច្បាប់  ដេីម្បីការអភិវឌ្ឍនៃវិស័យ កសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ  សំដៅទៅរកភាពរីកចម្រេីនទៅមុខជាដរាប។ 
ជាទីបញ្ចប់  ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ  បានបំពាក់គ្រឿងឥស្សរិយយសជូនមន្ត្រីរាជការចំនួន៣៨រូប  និងជូនពរដល់  លោកប្រធាននាយកដ្ឋាន បុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស  ព្រមទាំងសហការី  លោកប្រធានមន្ទីរ  និងមន្ត្រីរាជការ ទាំងអស់  នៃមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និនេសាទខេត្តកំពត  ជួបតែសេចក្តីសុខ  សុភមង្គល  ជោគជ័យគ្រប់ការងារ  និងទទួលនូវពុទ្ធពរ៤ប្រការគឺ  អាយុ  វណ្ណៈ  សុខៈ  និងពលៈ  កុំបីឃ្លៀងឃ្លាតឡេីយ។

ចំនួនអ្នកចូលទស្សនា
Flag Counter