មាតិកា
ចុះពិនិត្យការចិញ្ចឹមបង្គាក្នុងអាងផ្លាស្ទិចបែបបច្ចេកវិជ្ជាទំនើបចំនួន៣២អាង របស់ក្រុមហ៊ុនហ្គ្រេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា ) ឯ.ក
ចេញ​ផ្សាយ ៣០ កក្កដា ២០១៩
222

ពេលរសៀលថ្ងៃចន្ទ  ១៣រោច  ខែអាសាឍ  ឆ្នាំកុរ  ឯកស័កព.ស.២៥៦៣  ត្រូវនឹងថ្ងៃទី២៩  ខែកក្កដា  ឆ្នាំ២០១៩ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទខេត្តកំពត និងសហការី  លោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធានធានមនុស្ស និងសហការី ក្រោមការដឹកនាំរបស់ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការនៃក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ បានចុះពិនិត្យការចិញ្ចឹមបង្គាក្នុងអាងផ្លាស្ទិចបែបបច្ចេកវិជ្ជាទំនើបចំនួន៣២អាង របស់ក្រុមហ៊ុនហ្គ្រេន ហុង យាន អេឃ្វើខលឈ័រ (ខេមបូឌា ) ឯ.ក ស្ថិតក្នុងភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត។ តាមការផ្តល់ព័ត៌មានពីបុគ្គលិករបស់ក្រុមហ៊ុន បានឲ្យដឹងថា ក្នុងអាងផ្លាស្ទិកមួយ អាចស្តុកកូនបង្គាបានចំនួន១០០ ០០០ កូន ហើយក្នុងរយៈពេល មួយខែកន្លះ ឬពីរខែ ទើបចាប់បំបែកដាក់ទៅក្នុងអាងផ្សេងទៀត ដើម្បីបំប៉នសម្រាប់រយៈពេលមួយខែទៀតទើបបង្គាធំដែលក្នុងមួយគីឡូមានបង្គាចំនួនប្រហែល៤០ ទើបចាប់យកទៅលក់
នៅទីផ្សារ។ តាមការប៉ាន់ស្មាន លោកនាយខណ្ឌរដ្ឋបាលជលផលបានឲ្យដឹងថាក្នុងរយៈពេលបីខែទិន្នផលបង្គាទាំង៣២អាង អាចប្រមូលផលបានចំនួនប្រហែល៧០ តោន។ សូមបញ្ជាក់ជូនថា រយៈពេលប្រមូលផល គឺ៣ ខែ បច្ចុប្បន្នក្រុមហ៊ុនទើបចាប់ផ្តើមដាក់កូនបង្គាបានទើបតែជាងមួយខែប៉ុណ្ណោះមិនទាន់បានប្រមូលផលនៅឡើយ។

ចំនួនអ្នកចូលទស្សនា
Flag Counter