មាតិកា
ការចុះពិនិត្យសត្តឃាតដ្ឋានបក្សីរបស់ក្រុមហ៊ុន៣ភីអិលអ៊ី ហ្វាម ឯ.ក
ចេញ​ផ្សាយ ០៩ កញ្ញា ២០១៩
451

ពេលរសៀលថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងសហការី រួមមានថ្នាក់ដឹកនាំមន្ទីរ ខណ្ឌរដ្ឋបាលព្រៃឈើកំពត ការិយាល័យជំនាញក្រោមឱវាទមន្ទីរ បានអមដំណើរ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគណៈប្រតិភូ ចុះពិនិត្យសត្តឃាតដ្ឋានបក្សីរបស់ក្រុមហ៊ុន៣ភីអិលអ៊ី ហ្វាម ឯ.ក ស្ថិតនៅភូមិឈើទាល ឃុំជំពូវ័ន្ត ស្រុកជុំគីរី ខេត្តកំពត។
តាមរយៈបុគ្គលិករបស់ក្រុមហ៊ុនបានឲ្យដឹងថាក្នុងមួយសប្តាហ៍ក្រុមហ៊ុនបានពិឃាតបក្សីចំនួន០២ដង ក្នុង០១ដង ពិឃាតបក្សីចំនួន២ ៥០០ក្បាល ក្នុង០១ក្បាល ទម្ងន់១,៧គីឡូក្រាម។ 
សរុបចាប់តាំងពីខែមេសា រហូតមកដល់បច្ចុប្បន្នក្រុមហ៊ុនបានពិឃាតបក្សីចំនួន ៦០ ០០០ក្បាល ស្មើនឹង១០២ ០០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter