មាតិកា
ការចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយកងវរសេនាតូចការពារព្រំដែនលេខ២ថ្មើរជើងចំណុះតំបន់ប្រតិបត្តិការសឹករងកំពត ប្រចាំការនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត
ចេញ​ផ្សាយ ១៦ កញ្ញា ២០១៩
197

ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងសហការី បានចូលរួមសួរសុខទុក្ខ  និងសំណេះសំណាលជាមួយកង វរសេនាតូចការពារព្រំដែនលេខ២ថ្មើរជើងចំណុះតំបន់ប្រតិបត្តិការសឹករងកំពត ប្រចាំការនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត នាឱកាសបុណ្យភ្ជុំបិណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ តំណាង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនោះឯកឧត្តមបានសំណូមពរចំនួន០៣ចំណុច រួមមាន៖
១- សូមបន្តការយកចិត្តទុកដាក់ចំពោះសន្តិសុខផ្ទៃក្នុងរួមមាន៖ ចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណៈបញ្ជាការឯកភាពខេត្ត ស្រុក -ខណ្ឌ ឃុំ-សង្កាត់ដោយអនុវត្តឧ្យបានល្អប្រសើរនូវគោល នយោបាយភូមិ-ឃុំមានសុវត្ថភាពដែលរាជរដ្ឋាភិបាលបានដាក់ចេញដើម្បីធានាបាននូវសុវត្ថភាពសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងផ្តល់នូវភាពសុខសាន្ត ជូនប្រជាពលរដ្ឋ ដើម្បីធ្វើការអភិវឌ្ឍន៏ និងរស់នៅដោយ សុខដុមរម្យនាក្នុងសង្គមជាតិ
២- សូមជួយការពារនូវសមិទ្ធិផលដែរាជរដ្ឋាភិបាលសម្រេចបាននាពេល កន្លងមក     ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុតរបស់សម្តេចអគ្គមហាសេនាបតីតេហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្រោយការដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ នាឆ្នាំ១៩៩៨ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បាននាំឧ្យកម្ពុជាផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈបំផុត ក៏ដូចជា ចូលរួមអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដោយទប់ស្កាត់ និងវាយបកទាន់ពេលនូវរាល់ឧបាយកល បំផ្លិចបំផ្លាញជាតិ ចលាចលក្នុងសង្គម និងរាល់សកម្មភាពណាមួយក្នុងការប៉ុនប៉ងបង្កើតឡើងនូវបដិវត្តន៏ ពណ៏ដើម្បីការពារច្បាប់រដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសុខសន្តិភាពជូនប្រជា ជន
៣- សូមជួយថែរក្សានូវគ្រឿងសម្ភារបរិក្ខា និងឧបករណ៏ផ្សេងៗដែលជាជំនួយឧបត្ថម្ភពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមហ៊ុន និងពីសប្បុរសជន។ល។

ចំនួនអ្នកចូលទស្សនា
Flag Counter