មាតិកា
ការចែកពូជស្រូវជូនដល់ប្រជាកសិករចំនួន៥៦,៨០តោន ស្មើនឹង ៨៨៦គ្រួសារ នៅឃុំចំនួន០៨ ក្នុងស្រុកកំពង់ត្រាច
ចេញ​ផ្សាយ ១៧ កញ្ញា ២០១៩
391

ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ 
លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ និងសហការី បានចូលរួមចែកពូជស្រូវជូនដល់ប្រជាកសិករចំនួន៥៦,៨០តោន ស្មើនឹង ៨៨៦គ្រួសារ  ដែលរងគ្រោះដោយទឹកជំនន់ក្នុងឃុំចំនួន០៨  (ឃុំកំពង់ត្រាចខាងកើត ឃុំដំណាក់កន្ទួតខាងត្បូង ឃុំប្រាសាទភ្នំខ្យង ឃុំស្វាយទងខាងជើង ឃុំដំណាក់កន្ទួតខាងជើង ឃុំកំពង់ត្រាចខាងលិច ឃុំអង្គសុរភី  ឃុំបឹងសាលាខាងជើង) ក្នុងស្រុកកំពង់ត្រាច ក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត។ 
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៦ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ជាពិសេសក្នុងគ្រោះទឹកជំនន់កន្លងនេះ ដោយសម្តេចបានបញ្ជាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមនិងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំឲ្យបងប្អូនរងគ្រោះដោយសារទឹកជំនន់។ ឯកឧត្តម ក៏បានបន្តណែនាំដល់ បងប្អូនប្រជាកសិករដែលទទួលបានស្រូវពូជនាពេលនេះ ត្រូវប្រញាប់យកទៅសាបព្រោះឡើងវិញ ព្រោះដំណាំស្រូវគឺជាដំណាំដែលប្រើប្រាស់ពេលវេលាស្របពេលដែលមានទឹកអាចឲ្យយើងដំណើរការបាន ហើយត្រូវខិតខំដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារឲ្យប្រសើរឡើង។

ចំនួនអ្នកចូលទស្សនា
Flag Counter