មាតិកា
ការចុះពិនិត្យ និងតាមដានស្ថានភាពការចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជេីង ស្រុកកំពង់ត្រាច ខេត្តកំពត
ចេញ​ផ្សាយ ១៩ វិច្ឆិកា ២០១៩
468

ថ្ងៃចន្ទ ០៧រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក គង់ ឧត្តម ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកកំពង់ត្រាច បានចុះពិនិត្យ និងតាមដានស្ថានភាពការចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជេីង ស្រុកកំពង់ត្រាច ខេត្តកំពត ដើម្បីក្ដាប់ពីស្ថានភាពនៃការចិញ្ចឹមសត្វ ជាលទ្ធផលឃើញថាសត្វជ្រូកមានសុខភាពល្អ ពុំមានទទួលរងនូវជំងឺឆ្លងរាតត្បាតឡើយ។ លើសពីនេះទៀត លោកក៏បានណែនាំ និងផ្សព្វផ្សាយដល់ម្ចាស់សត្វអំពីជំងឺប៉េស្តជ្រូកអាហ្វ្រិក និងការធ្វើអនាម័យអោយបានជាប់ជាប្រចាំ ហើយបន្ទាប់មកក៏បានធ្វើជីវសុវត្ថិភាពបាញ់ថ្នាំរំងាប់មេរោគដល់កសិករចិញ្ចឹមដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺសត្វ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្រ្វិក។

ចំនួនអ្នកចូលទស្សនា
Flag Counter