ថ្ងៃអង្គា ១៥រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩
លោក ជួប ចន្ថា មន្ត្រីផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកអង្គរជ័យ បានចុះត្រួតពិនិត្យការចិញ្ចឹមសត្វនិងតាមដានសុខភាពសត្វជ្រូកដែលកសិករចិញ្ចឹមនៅភូមិឫស្សី ឃុំតានី ស្រុកអង្គរជ័យ ដោយបានធ្វើការណែនាំអំពីការថែទាំ ការធ្វើអនាម័យ ការធ្វើជីវសុវត្ថិភាព ដើម្បីបង្ការ និងទប់ស្កាត់ការផ្ទុះរីករាលដាលនៃជំងឺឆ្លងសត្វ ជាពិសេសជំងឺប៉េស្តជ្រូកអាហ្វ្រិក។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម