មាតិកា
ប្រជុំផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី និងវិធានការទប់ស្កាត់
ចេញ​ផ្សាយ ០៥ មីនា ២០២០
256

ថ្ងៃព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ 
លោក មេង សន្តិភាព ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងមន្ត្រីទាំងអស់ បានចូលរួមកម្មវិធីប្រជុំផ្សព្វផ្សាយជំងឺផ្ដាសាយបក្សី និងវិធានការទប់ស្កាត់ ដែលរៀបចំឡើងនៅស្រុកកំពង់ត្រាច ខេត្តកំពត ក្រោមអធិបតីភាពរបស់លោក គឹម សាវឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ង៉ែត សុផល អភិបាលរងនៃគណៈអភីបាលស្រុកកំពង់ត្រាច លោក សំ សុវណ្ណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ក្រុមប្រឹក្សាឃុំ មេភូមិ ភ្នាក់ងារសុខភាពសត្វភូមិ អាជីវករទិញលក់បក្សីរស់ ប្រជាពលរដ្ឋ និងសិស្សានុសិស្សសរុបចំនួន១៧០នាក់ ក្នុងនោះស្រី៥៤នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter