ព្រឹកនៅថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នំាជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នំា២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានរៀបចំពិធីចុះហត្ថលេខា កិច្ចសន្យាផលិតកម្មកសិកម្មស្ដីពី ការផលិត និងផ្គត់ផ្គង់ ស្រូវម្លិះក្រហម រវាងក្រុមហ៊ុនហ្គោលដេនរ៉ាយស៍ (ខេមបូឌា) ខូអិលធីឌី និងសហគមន៍កសិកម្មកសិករសាមគ្គីរុងរឿងនៅស្រុកជុំគីរី ក្រោមអធិបតីភាពលោក ចាន់ រិទ្ធិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត ដោយមានការចូលរួមពីលោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអភិបាលរងស្រុកជុំគីរី សហគមន៍កសិកម្មក្នុងខេត្ត និងអ្នកពាក់ព័ន្ធ នៅសណ្ឋាគារ ខេមរា១។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម