គិតត្រឹមថ្ងៃពុធ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០នេះ ល្បឿនការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ២០២០ នៅក្នុងខត្តកំពត សម្រេចបាន៖ ភ្ជូររាស់ដីសរុបចំនួន៩៥ ៨៨៦ហ.ត ក្នុងនោះ ដោយគ្រឿងយន្ត ៩៥ ២៥០ហ.ត និងដោយគោក្របី ៦៣៦ហ.ត ធ្វើការសាបព្រួសបានចំនួន៨៤ ៧៦១ហ.តស្មើនឹង ៦៣,៧៣% នៃផែនការ ១៣៣ ០០០ហ.ត ក្នុងនោះមានស្រូវស្រាល ១៦ ១៦៩ហ.ត ស្រូវកណ្តាល ៣៨ ១៨១ហ.ត ស្រូវធ្ងន់ ៣០ ៤១១ហ.ត។ ដោយឡែកដំណាំសាកវប្បកម្ម សម្រេចបានចំនួន ២ ៩៥៦ហិកតា ក្នុងនោះមានដំណាំបន្លែប ១ ៧១៨ហ.ត ឪឡឹក ១៩០ហ.ត ដំឡូងជ្វា ៤៩០ហ.ត ពោតស ៥១៩ហ.ត និងម្ទេស ៣៩ហ.ត។ ដំណាំឧស្សាហកម្ម សម្រេចបានចំនួន ១ ៥៩២ហិកតា ក្នុងនោះមាន ដំណាំដំឡូងមី ២១៧ហ.ត សណ្តែកបាយ ៤៨១ហ.ត អំពៅ ៥២៤ហ.ត សណ្តែកដី ២៤៥ហ.ត និងពោតក្រហម ១២៥ហ.ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម