មាតិកា
ការចុះសាកសួរសុខទុក្ខ និងផលវិបាករបស់កសិករចិញ្ចឹមមាន់ ឈ្មោះ ម៉ូវ រី នៅភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត
ចេញ​ផ្សាយ ៣០ មិថុនា ២០២០
303

រសៀលថ្ងៃទី២៨ ខែមិថុនា លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ លោក សំ សុវណ្ណា អនុប្រធានមន្ទីរ និងលោក អ៉ឹមជុំ វិចិត្រ ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុុះសាកសួរសុខទុក្ខ និងស្វែងយល់ពីការត្អូញត្អែររបស់កសិករឈ្មោះ ម៉ូវ រី 017264142 រស់នៅភូមិពន្លៃ ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ដែលបាននិយាយថា មាន់ស្រែរបស់ខ្លួនលក់បានតែ ១៣០០០៛/គីឡូក្រាម សូមឯ.ឧ រដ្ឋមន្ត្រីជួយទប់ស្កាត់មាន់នាំចូលពីបរទេស។ ជាលទ្ធផលនៃការសាកសួរបានឲ្យថា មាន់របស់គាត់ដែលមានទម្ងន់ពី1kg ទៅ1,2kg ឈ្មួញមកសុំទិញដល់ផ្ទះឲ្យតម្លៃ 14000៛ រីឯមាន់ធំៗ(មេក្រមុំ) មានតម្លៃ 20000៛ ។ ប៉ុន្តែតាមពិតមាន់ធំរបស់គាត់ប្រមាណ 200 ក្បាល មិនលក់ទេ គឺទុកធ្វើមេពូជតែប៉ុណ្ណោះ ហើយមាន់ជំទង់ៗក៏មិនបានធ្លាប់លក់ចេញដែរ ទើបតែចាប់ផ្ដើមចិញ្ចឹមដំបូងតែប៉ុណ្ណោះ គ្រាន់តែមានការព្រួយបារម្ភតម្លៃមាន់ស្រែនៅទីផ្សារ។ ក្នុងការសំណេះសំណាលនេះ ក្រុមការងារបានសន្យាដោះស្រាយសំណូមពរជូនលោកម៉ូវរី មាន៖ ១.ផ្តល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមមាន់ វិធីផ្សំចំណីមាន់.. ២.ផ្តល់វគ្គបណ្ដុះបណ្ដាលពីព័ត៌មានទីផ្សារកសិផល ជូនលោកម៉ូវរី និងកសិករចិញ្ចឹមសត្វជិតខាងប្រមាណជិត ១០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter