មាតិកា
ពិធីចុះពិនិត្យការងារបង្ករបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
ចេញ​ផ្សាយ ២២ កក្កដា ២០២០
822

នៅព្រឹកថ្ងៃអង្គារ ០១កើត ខែស្រាពណ៍ ឆ្នាំជូត ទៅស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិនិត្យមើលការងារបង្កបង្កើនផល និងសំណេះសំណាលជាមួយប្រជាកសិករក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ។ ក្នុងការអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញពិនិត្យមើលការធ្វើស្រែដោយប្រើគ្រឿងចក្រទំនើបៗដូចជា ម៉ាស៊ីនភ្ជួរស្រែ.រាស់ដី ម៉ាស៊ីនព្រួសស្រូវ ម៉ាស៊ីនស្ទូង និងម៉ាស៊ីនច្រូតស្រូវ ហើយក្នុងឱកាសនោះផងដែរ សម្តេចតេជោក៏បានបញ្ជារគ្រឿងចក្រទាំងអស់នោះដើម្បីស្វែងយល់ពីប្រសិទ្ធភាពការងារ។ សម្តេចតេជោបានប្រកាសទិញម៉ាស៊ីនព្រួសស្រូវប្រភេទធន់ធំចំនួន១០០០គ្រឿង និងប្រភេទធន់តូច១០០០គ្រឿង។ សម្តេចតេជោនឹងផ្តល់ជូនបងប្អូនប្រជាកសិករចំនួន១៣០គ្រួសារដែលក្នុង១គ្រួសារទទួលបានម៉ាស៊ីនមួយគ្រឿង ហើយសម្តេចតេជោ ហ៊ុន សែន ក៏បាន ផ្តល់អំណោយអនុស្សវរីយ៍មានជាសម្ភារៈប្រើប្រាស់មួយចំនួន ជាពិសេសសម្ភារៈប្រើប្រាស់ការពារកូវីដ១៩ ពូជស្រូវ ពូជបន្លែ និង ថវិកាមួយចំនួនទៀតផង។

ចំនួនអ្នកចូលទស្សនា
Flag Counter