ព្រឹកថ្ងៃអង្គារ ០៩កើត ខែមីគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការស្តារឡើងវិញនូវស្រូវដែលបានខូចខាតដោយគ្រោះទឹកជំនន់នៅស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច អមដំណើរដោយថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុក។ ????ដោយមានគ្រោះទឹកជំនន់ ដែលបណ្តាលឲ្យខូចខាតទាំងស្រុងនូវស្រូវពង្រោះលើកទី២ និងស្រូវធ្ងន់ស្រែជម្រៅ នៅក្នុងស្រុកកំពង់ត្រាច និងស្រុកបន្ទាយមាសមក គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយខេត្តកំពតបានស្នើសុំ និងទទួលពូជស្រូវចំនួន៩៦តោន៤០០គីឡូក្រាមពីថ្នាក់ជាតិ ហើយរដ្ឋបាលខេត្តក៏បានធ្វើពីធីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចរាល់ផងដែរ។ មកដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កសិករបានខិតខំធ្វើស្តារការខូចខាតទាំងនេះឡើងវិញជាបណ្តើរៗ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
????ខេត្តកំពតខូចខាតសរុបចំនួន ៤៤៦ហ.ត ស្មើនឹង ៩៦៤គ្រួសារ ស្ដារឡើងវិញបាន ៣២៣ហ.ត = ៦៩,៣១% ក្នុងនោះ ៖
1️⃣. ស្រុកកំពង់ត្រាច៖ ផ្ទៃដីខូចខាត ៧២ហ.ត ស្មើនឹង ២៣៤គ្រួសារ ស្តារការខូចខាតឡើងវិញបាន ១៩ហ.ត = ២៦,៣៨% ដោយមូលហេតុ តំបន់មួយចំនួនទឹកស្រកមិនទាន់អស់ ដែលមិនអាចស្តារបាន ក្នុងនេះ ៖ ១./ ឃុំព្រែកក្រឹស: ផ្ទៃដីខូចខាត ៣៧ហ.ត ស្មើនឹង ៥៩គ្រួសារ ស្ដារការខូចខាតឡើងវិញបាន ៩ហ.ត ២./ ឃុំភ្នំប្រាសាទ: ផ្ទៃដីខូចខាត ៣៥ហ.ត ស្មើនឹង ១៧៥គ្រួសារ ស្តារការខូចខាតឡើងវិញបាន ១០ហ.ត។
2️⃣. ស្រុកបន្ទាយមាស៖ ផ្ទៃដីខូចខាត ៣៩៤ហ.ត ស្មើនឹង ៧៣០គ្រួសារ ស្តាការខូចខាតឡើងវិញបាន ៣០៤ហ.ត = ៧៧,១៥% ក្នុងនេះ ៖ ១./ ឃុំស្តេចគង់ខាងត្បូង: ផ្ទៃដីខូចខាត ២០ហ.ត ស្មើនឹង ១០៤គ្រួសារ ស្តាការខូចខាតឡើងវិញបាន ២០ហ.ត ២./ ឃុំស្តេចគង់ខាងជើង: ផ្ទៃដីខូចខាត ៣៥ហ.ត ស្មើនឹង ១០០គ្រួសារ ស្តារការខូចខាតឡើងវិញបាន ៣៥ហ.ត ៣./ ឃុំព្រៃទន្លេ : ផ្ទៃដីខូចខាត ១៦០ហ.ត ស្មើនឹង ១០៩គ្រួសារ ស្តារការខូចខាតឡើងវិញបាន ១៦០ហ.ត ៤./ ឃុំវត្តអង្គខាងត្បូង: ផ្ទៃដីខូចខាត ១៨ហ.ត ស្មើនឹង ៧៥គ្រួសារ ស្តាការខូចខាតឡើងវិញបាន ១០ហ.ត ៥./ ឃុំបន្ទាយមាសខាងលិច: ផ្ទៃដីខូចខាត ២០ហ.ត ស្មើនឹង ៥៦គ្រួសារ ស្តាការខូចខាតឡើងវិញបាន ១៥ហ.ត ៦./ ឃុំត្នោតចុងស្រង់: ផ្ទៃដីខូចខាត ៧៥ហ.ត ស្មើនឹង ៤៩គ្រួសារ ស្តាការខូចខាតឡើងវិញបាន ៧៥ហ.ត ៧./ ឃុំទូកមាសខាងលិច: ផ្ទៃដីខូចខាត ៦៦ហ.ត ស្មើនឹង ២៣៧គ្រួសារ ស្តាការខូចខាតឡើងវិញបាន ៣៣ហ.ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម