មាតិកា
ការចុះពិនិត្យកសិដ្ឋានដាំដុះបន្លែលើភ្នំបូកគោ
ចេញ​ផ្សាយ ២១ មិថុនា ២០២៤
52

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នំារោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរ បានដឹកនាំក្រុមការងារចុះពិនិត្យកសិដ្ឋានដាំដុះបន្លែលើភ្នំបូកគោតាមការស្នើសុំរបស់លោក សុខ សំបូរ តំណាងកសិដ្ឋានដើម្បីសិក្សាពីបញ្ហាប្រឈម និងដំណោះស្រាយលើការដាំដុះដំណាំបន្លែ ជាលទ្ធផលយើងសង្កេតឃើញមានបញ្ហាប្រឈមដូចជា ១- ដំណាំលូតលាស់ពុំសូវល្អ ដោយសារដីខ្វះសារធាតុចិញ្ចឹម ២- ប្រើប្រាស់ជីគីមីច្រើនបណ្តាលអោយប៉ះពាល់គុណភាពដី ៣- មានជំងឺរលួយឬស អំឡុងពេលនោះក្រុមការងារបានផ្តល់អនុសាសន៍ដើម្បីកែលំអរមួយចំនួនដូចជា
១- ត្រូវសិក្សាពីលក្ខណៈជីវសាស្ត្រដំណាំនីមួយៗ មុនធ្វើការដាំដុះ
២- ត្រូវសិក្សាពីមជ្ឈដ្ឋានដែលត្រូវដាំដុះដំណាំ
៣- វិភាគគុណភាពដីមុនធ្វើការដាំដុះ
៤- ប្រើប្រាស់ជីកំប៉ុស
៥- បាចកំបោរកសិកម្ម
៦- ដាំដុះដំណាំឆ្លាស់
៧- បន្ទាប់ពីប្រមូលផលរួច ត្រូវហាលដីទុករយៈពេល៧ទៅ១០ថ្ងៃ ទើបធ្វើការដាំដុះបន្ត
៨- នៅពេលផ្ទះសំណាញ់រហែក ត្រូវជួសជុលភ្លាម ដើម្បីការពារកុំអោយមានសត្វល្អិតចូល។

ចំនួនអ្នកចូលទស្សនា
Flag Counter