មាតិកា
កម្មវិធីចុះអប់រំ​ ផ្សព្វផ្សាយវិធានការបង្ការ និងកំចាត់ពពួកដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវដល់កសិករ
ចេញ​ផ្សាយ ២៨ មិថុនា ២០២៤
191
ថ្ងៃពុធ ០៥រោច​ ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤
ក្រមការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត សហការជាមួយរដ្ឋបាលស្រុកឈូក ដែលមានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ជាសេនាធិការ និងអាជ្ញាធរដែនដី បានអមដំណើរឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអគ្គនាយកដ្ឋានកសិកម្ម ចុះអប់រំ និងផ្សព្វផ្សាយវិធានការបង្ការ និងកំចាត់ពពួកដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវដល់ប្រជាកសិករនៅឃុំបឹងនិមល ឃុំល្បើក និងឃុំតាកែន ស្រុកឈូក ខេត្តកំពត ព្រមទាំងបានណែនាំវិធានការដើម្បីបង្ការ ទប់ស្កាត់ និងកំចាត់ មានដូចខាងក្រោម÷
- វិធានការការពារ÷
១. ការជីកចង្អូរស្ទាក់កម្ចាត់ដោយដាក់ផេះ
២.ពន្លិចទឹកក្នុងស្រែ ករណីមានប្រភពទឹក
៣. សំអាតស្មៅក្នុង និងតាមភ្លឺស្រែ។
- វិធានការកម្ចាត់÷ ណែនាំកសិករផលិតអន្ទាក់ជូផ្អែមដើម្បីចាប់ពពួកមេអំបៅ ដាក់ស្លឹកឈើជាដុំៗក្នុងស្រែ ពេលដង្កូវមកជ្រកម្លប់ យើងត្រូវចាប់យកទៅកំទេចចោល និងបាញ់ថ្មាំកសិកម្មដែលមានលក់លើទីផ្សារដូចជា ថ្នាំដែលមានធាតុសកម្ម Cypermethrin ឬ Carbaril។
ចំនួនអ្នកចូលទស្សនា
Flag Counter