ព្រឹកថ្ងៃពុធ ០២រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ លោក ចាន់ រិទ្ធិ ប្រធានមន្ទីរបានចូលរួមពិធីចែកបណ្ណកម្មសិទ្ទិជូនពលរដ្ឋក្នុងស្រុកចំនួន៣ រួមមានស្រុកបន្ទាយមាស ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត ក្នុងបរិវេណសាលាស្រុកបន្ទាយមាស។
ក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នមានការយកចិត្តទុកដាក់ខ្ពស់លើកំណែទម្រងដីធ្លី ពិសេសការពន្លឿនចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ដើម្បីយកទៅប្រើប្រាស់ ក៏ដូចជាទាញផលប្រយោជន៍ពីដីធ្លី។
ជាមួយគ្នានេះដែ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តក៏បានធ្វើការផ្តាំផ្ញើទៅកាន់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងបន្តចូលរួមថែរក្សាសុខសន្តិភាពដែលមានបច្ចុប្បន្នអោយនៅគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម