មាតិកា
ការចុះត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្ដឃាតដ្ឋានពិឃាតជ្រូកប្រភេទ(ក) របស់ក្រុមហ៊ុនស៊ីភី
ចេញ​ផ្សាយ ៣០ តុលា ២០២៤
14

ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ លោក សែម សម្បត្តិ មន្ត្រីទទួលបន្ទុកផ្នែកសុខភាពសត្វនិងផលិតកម្មសត្វនៃការិយាល័យកសិកម្ម ធនធានធម្មជាតិនិងបរិស្ថានស្រុកជុំគិរី បានចុះធ្វើការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វនៅសត្តឃាតដ្ឋានពិឃាតជ្រូកប្រភេទ(ក) របស់ក្រុមហ៊ុនស៊ីភី ស្ថិតនៅភូមិឈើទាល ឃុំជម្ពូវន្ត ស្រុកជុំគីរី ខេត្តកំពត ដើម្បីធានាបានគុណភាពសាច់ សុវត្ថិភាព អនាម័យល្អ និងសុខភាពសាធារណ:។ នៅក្នុងការត្រួតពិនិត្យនេះ បានធ្វើការដកហូតសួតជ្រូកចំនួន២៨ ថ្លើមចំនួន៧ លំពែងចំនួន៦ និងក្រលៀនចំនួន១៤ដែលខូចគុណភាពដើម្បីបំផ្លាញចោល។

ចំនួនអ្នកចូលទស្សនា
Flag Counter