ថ្ងៃចន្ទ ៣រោច ខែកក្ដិក ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មន្រ្ដីចំនួន ៨រូប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការប្រមូលទិន្នន័យអង្កេតកសិកម្មឆ្នាំ២០២៤ ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលសហការរៀបចំដោយវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អង្គការស្បៀងនិងកសិកម្មនៃសហប្រជាជាតិ (FAO) នៅមន្ទីរផែនការខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម គង់ សេង អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិ មានសមាជិកចូលរួមសរុបចំនួន២៧នាក់ ក្នុងនោះស្រីចំនួន៧នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម