+ ថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ លោកជួប សុខ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មបានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី: "ស្តង់ដារការអនុវត្តកសិកម្មល្អកម្ពុជាលើដំណាំម្នាស់ "ដែលរៀបចំដោយនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម និងគាំទ្រដោយ កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) ក្នុងនោះមានអ្នកចូលរួមសរុបចំនួន ៦៤នាក់ ស្រ្តី ៧នាក់ ដែលមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី ២៣-២៤ ខែមេសា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំប្រុស ទីរួមខេត្តកំពង់ចាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម