+ រសៀលថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ លោក វិបុល ករុណា និងលោក ដួង សារិត មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត បានចុះយកសំណាកក្បាលឆ្កែ (ក្រោមគម្រោងឧបត្ថម្ភដោយIBCM) ដែលសង្ស័យថាមានជំងឺឆ្កែឆ្កួតនៅមន្ទីរពេទ្យបង្អែកខេត្តកំពត ផ្ញើទៅវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីវិភាគរកមេរោគជំងឺឆ្កែឆ្កួត។ នៅក្នុងពេលនោះដែរ ក្រុមការងារបានធ្វើការផ្សព្វផ្សាយ និងចែកខិតបណ្ណអំពីជំងឺឆ្កែឆ្កួតជូនប្រជាពលរដ្ឋនៅក្នុងមន្ទីរពេទ្យ ព្រមទាំងបានណែនាំដល់ពួកគាត់ថា បើមានករណីសត្វឆ្កែឈឺ ឬសង្ស័យថាមានជំងឺឆ្កែឆ្កួតត្រូវរាយការណ៍មកកាន់ក្រុមការងារ ដើម្បីយកសំណាកទៅពិសោធន៍រកមេរោគជំងឺឆ្កែឆ្កួត និងចាត់វិធានការការពារទប់ស្កាត់អោយបានទាន់ពេលវេលា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម