មាតិកា
ការចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម
ចេញ​ផ្សាយ ០៦ ឧសភា ២០២៥
14

+ថ្ងៃចន្ទ ០៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ ការិយាល័យនីតិកម្មកសិកម្មដឹកនាំដោយលោក ងយ សៅ ប្រធានការិយាល័យ និងសហការីបានចុះធ្វើអធិការកិច្ចថ្នាំកសិកម្ម និងជីកសិកម្ម បានចំនួន ០៣ដេប៉ូ ក្នុងនោះស្រុកទឹកឈូចំនួន ០១ដេប៉ូ និងស្រុកដងទង់ចំនួន ០២ដេប៉ូ ដោយទទួលបានលទ្ធផលដូចខាងក្រោម:

-ទាំង ០៣ដេប៉ូមានវិញ្ញាបនបត្រ ឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវ:ត្រឹមត្រូវ

-បានណែនាំដេប៉ូមុនយកថ្នាំកសិកម្ម និងជីកសិកម្មពីក្រុមហ៊ុនណាមួយមកដាក់លក់ត្រូវពិនិត្យមើលបញ្ជិកា និងសុពលភាពប្រើប្រាស់ឲ្យបានត្រឹមត្រូវដើម្បីការពារបាននូវផលប្រយោជន៍ទាំងអ្នកលក់និងអ្នកប្រើប្រាស់ 

-បានណែនាំដេប៉ូឲ្យជួយផ្សព្វផ្សាយប្រកាសអន្តរក្រសួងស្តីពីវិធានសុវត្ថិភាពក្នុងការប្រើប្រាស់ ការបោះចោលសំណល់ និងសំបកវេចខ្ចប់ថ្នាំកសិកម្មដល់កសិករ

-បានណែនាំដេប៉ូ ពីវិធានការសុវត្ថិភាព របៀបតាំងលក់ របៀបទុកដាក់ថ្នាំកសិកម្ម និងជីកសិកម្មឲ្យបានត្រឹមត្រូវ

 -បានផ្សព្វផ្សាយសេចក្តីជូនដំណឹងលេខ១៦៩/២៥ ស.ជ.ណ របស់ រដ្ឋបាលខេត្តកំពតស្ដីពីការអញ្ជើញមកដាក់ពាក្យស្នើសុំប្រកបអាជីវកម្មលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៅអង្គភាពច្រកចេញចូលតែមួយសាលាខេត្តកំពត ដល់អាជីវករលក់ដុំ លក់រាយថ្នាំកសិកម្មនិងជីកសិកម្ម

 -ការចុះអធិការកិច្ចខាងលើពុំជួបបទល្មើសនោះទេ។

ចំនួនអ្នកចូលទស្សនា
Flag Counter